យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Olympique Marseille ជិតឈានដល់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើកីឡាករ Lilian Brassier ក្នុងនាមជាខ្សែការពារកណ្តាលចំណូលថ្មី។
បន្ទាប់ពីលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀង ខាងក្លឹប OM ក៏ត្រៀមក្នុងការសម្រេចនៅកិច្ចព្រមព្រៀងជាមួយនឹងក្លឹប Brest ដែលមានតម្លៃផ្ទេរ ៩លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម៕