ក្លឹបចំនួន ២កំពុងប្រជែងគ្នាចង់បានខ្សែប្រយុទ្ធសញ្ជាតិក្រិក Fotis Ioannidis

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបចំនួន ២បានធ្វើការដាក់សំណើរផ្ទេរខ្សែប្រយុទ្ធសញ្ជាតិក្រិក Fotis Ioannidis របស់ក្លឹប Panathinaikos។

ក្នុងនោះក្លឹប Ipswich បានដាក់សំណើរមានតម្លៃ ២៥លានអឺរ៉ូ ខណៈក្លឹប Bologna បានដាក់សំណើរមានតម្លៃ ១៨លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២លានអឺរូទៀត។ នៅពេលនេះមិនទាន់មានការព្រមព្រៀងណាមួយកើតឡើងនោះទេ ខណៈក្លឹប Panathinaikos រំពឹងថាក្លឹបនៅ​ Premier League ផ្សេងមួយទៀតនឹងដាក់សំណើរដើម្បីប្រជែង៕