កីឡាករ Ferdi Kadioglu ទាក់ទាញចំណាប់អារម្មណ៍ក្លឹបនៅអាល្លឺម៉ង់

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Borussia Dortmund បានផ្តោតទៅលើការស្វែងរកនៅខ្សែការពារឆ្វេងថ្មី ខណៈកីឡាករ Ferdi Kadioglu បានទទួលការកោតសរសើរពីសំណាក់អ្នកចាត់ការថ្មីលោក Nuri Sahin។

ការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករត្រូវបានធ្វើឡើង ខណៈកីឡាករក៏មានការចាប់អារម្មណ៍ពីក្លឹបនៅ Premier League ផងដែរ។ កីឡាករ Ian Maatsen មិនស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Dortmund ទៀតទេ ខណៈគាត់បានទៅចូលរួមជាមួយនឹងក្លឹប Aston Villa ហើយ៕