មុខសញ្ញា​ទម្លាក់​ដុំប្រាក់ដូរយកមាសសុទ្ធ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច

0

កំពង់ស្ពឺ ៖ នៅ​ចំណុច​ផ្សា​ស្លាប​លែង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ជនសង្ស័យ​ចំនួន​០៣​នាក់​(​ប្រុស​០១)​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 មិន​ស្គាល់​សេរី​ឆ្នាំ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ xxxx ធ្វើ​សកម្មភាព​ទម្លាក់​ដុំ​ថង់​មាស​(​ក្លែងក្លាយ​) មុខ​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ធ្វើ​ដំណេ​ី​រ​ក្នុង​ផ្សា​ដោយ​ធ្វេ​ី​ជា​ហេតុ​ចៃដន្យ​មិន​អោយ​មានការ​ភ្ញាក់​ផ្អេ​ី​ល​ដល់​អ្នក​ដទៃ​ឬ​ម្ចាស់ទ្រព្យ​ចំពោះ​មុខ​ជន​រង​គ្រោះ​រួច​បាន​ហៅ​ជន​រង​គ្រោះ​ខ្សឹប​ថា​កុំ​មាត់​ប្រាប់​គេ​ចាំ​ចែក​គ្នា​។

ជនសង្ស័យ​មានឈ្មោះ សៅ សា​រឿ​ន ហៅ​ច​ន្ដា ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ដើម​ផ្ដៀក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​ទទួលស្គាល់​ថា​ខ្លួន​និង​បក្ខពួក​ចំនួន​០២​ទៀត​ពិតជា​បាន​ធ្វេ​ី​សកម្មភាព​ដូច​អ្វី​ដែល​ជន​រង​គ្រោះ​រៀបរាប់​អ​ញ្ចឹ​ង ជា​ចៃដន្យ​ស្រាប់តែ​កំពុងនិយាយ​ហៅ​ជន​រង​គ​រោះ​ដេ​ី​រ​ចេញ​ក្រៅ​ផ្សា​ទៅ​រក​កន្លែង​ស្ងាត់​ដេ​ី​ម្បី​បេ​ី​ក​ថង់​មាស​និង​ចែក​គ្នា​ស្រាប់តែ​មាន​សមត្ថកិច្ច​នគរបាល​មក​សាកសួរ​និង​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ទេ​ី​ប​បែកការ​រួច​សមត្ថកិច្ច​ឃាត់​មក​សួរនាំ​តែ​ម្ដង​។ តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ​សៅ សា​រឿ​ន ហៅ​ច​ន្ដា បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើ​ល្បិច​ទម្លាក់​ថង់​និង​មាន​បំណង​ឆបោក​យក​ទ្រព្យ​មាន​តម្លៃ​ពី​ជន​រង​គ្រោះ​ឈ្មោះ​ឡាយ គី​ម​សុខ ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​កំពុង​ដំណើរការ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ដ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ចំណាត់ការ​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ