មានក្លឹបត្រៀមលុយរួចរាល់សម្រាប់ផ្ទេរយកកីឡាករ Xavi Simons

0

យោងតាមការចេញផ្សាយរបស់ Sport Blid បានអោយដឹងថាខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Paris Saint-Germain កីឡាករ Xavi Simons នៅតែជាគោលដៅកំពូលសម្រាប់ក្លឹប Bayern Munich ដោយក្លឹបអាឡឺម៉ង់មួយនេះ បានរៀបចំខ្លួនដើម្បីបំពេញនូវតម្លៃផ្ទេរជិត ១០០លានអឺរ៉ូ។

លោក Max Eberl នាយកផ្នែកកីឡារបស់ក្លឹប Bayern បានស្គាល់យ៉ាងច្បាស់អំពីទេពកោសល្យរបស់កីឡាករវ័យ ២១ឆ្នាំនេះ ខណៈពេលកាគត់ធ្វើការសម្របសម្រួលក្នុងការផ្ទេររបស់ Simons ទៅក្លឹប RB Leipzig ។ កំឡុងពេលខ្ចីជើងនៅក្លឹប Leipzig កីឡាករ Simons បានបង្ហាញទម្រ់ងលេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ១៥ដង ក្នុងការបង្ហាញខ្លួន ៤៤ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។

ឥឡូវនេះ លោក Eberl នឹងប្រឈមមុខនឹងការចរចាដ៏ស្មុគស្មាញមួយសម្រាប់កីឡាករ Simons ដែលមិនមែនត្រឹមតែជាមួយនឹងក្លឹប PSG ប៉ុន្តែក៏ជាមួយនឹងក្លឹប PSV ផងដែរ ដែលមានលក្ខខណ្ឌទទួលបានអត្ថប្រយោជន៍ពីការផ្ទេររបស់ Simons រហូតដល់ឆ្នាំ២០២៥៕