អ្នកចាំទី Karl Hein អាចនឹងបន្តអនាគតនៅក្រៅ Emirates Stadium

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី Karl Hein ដែលមានវ័យ ២២ឆ្នាំ គ្រោងនឹងចុះហត្ថលេខាថ្មីជាមួយនឹងក្លឹប Arsenal ជាមួយនឹងព័ត៌មានលម្អិតចុងក្រោយនៃកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់។

ក្លឹប Arsenal អាចនឹងដាក់កីឡាកររូបនេះអោយបន្តការខ្ចីជើងនៅក្លឹបផ្សេងទៀត ខណៈក្លឹបបានដំណើរការនៅតម្លៃផ្ទេរ ២៧លានផោនសម្រាប់អ្នកចាំទី David Raya ក្នុងការក្លាយជាកីឡាករអចិន្ត្រៃយ៍របស់ក្លឹបតែម្តង៕