អតីតខ្សែប្រយុទ្ធខ្ចីជើងរបស់ Man Utd ជួយឲ្យហូឡង់ទទួលបាន ៣ពិន្ទុ

0

ក្រុមហូឡង់មានភាពយឺតយ៉ាវក្នុងការយកជ័យជម្នះក្នុងការប្រកួតបើកឆាក Euro ២០២៤ របស់ពួកគេ ខណៈដែលកីឡាករ Wout Weghorst បានប្តូរចូលក្នុងតង់ទី២ នឹងបានស៊ុតបញ្ចូលទីអោយក្រុមហូឡង់យកឈ្នះប៉ូឡូញក្នុងលទ្ធផល ២ទល់នឹង១ ទទួលបាន ៣ពិន្ទុសម្រាប់ការប្រកួតក្នុងពូល D ។

ក្រុមរបស់លោក Ronald Koeman បានចាប់ផ្តើមការប្រកួតនៅទីក្រុង Hamburg ប៉ុន្តែត្រូវបានក្រុមប៉ូឡូញនាំមុខដោយការស៊ុតបញ្ចូលទីរបស់កីលឡាករ Adam Buksa។

កីឡាករ Cody Gakpo បានព្យាយាមក្នុងការស៊ុតពីចម្ងាយប្រមាណ ២០ម៉ែត្រ ដើម្បីឆ្លងអោយផុតដៃរបស់អ្នកចាំទី Wojciech Szczesny នឹងបានរកគ្រាប់បាល់តាមស្មើរអោយក្រុមហូឡង់វិញ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមហូឡង់ហាក់ស្ថិតនៅក្នុងភាពពិបាក ក្រោយកីឡាករ Gakpo, Memphis Depay, Xavi Simons, Denzel Dumfries និង Stefan de Vrij សុទ្ធសឹងតែធ្វើអោយបាត់បង់ឱកាសក្នុងការស៊ុតបញ្ចូលទី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការប្រកួតបានឈានចូលដល់ 10 នាទីចុងក្រោយ កីឡាករ Weghorst អាចរកគ្រាប់បាល់បាន ហើយអតីតខ្សែប្រយុទ្ធ Manchester United ទើបតែប្តូរចូលបាន ២នាទីប៉ុណ្ណោះ ក៏អាចស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះអោយក្រុមហូឡង់៕