ក្រោយរយៈពេល ១១០០ថ្ងៃកីឡាករ Eriksen ជួយដាណឺម៉ាកទទួលបាន ១ពិន្ទុ

0

មាន​ការ​ស៊ុត​ចំ​គោលដៅ​តែ​មួយ​គត់​ក្នុង​តង់​ទី​មួយ​នៃ​ការ​ប្រកួតរវាង​ដាណឺម៉ាក​ជាមួយ​នឹង​ស្លូវេនី ហើយ​វា​បាន​មក​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់កីឡាករ Eriksen។ តារាឆ្នើមរូបនេះ បានរត់សំដៅទៅកាន់ទី ហើយបានស៊ុតមួយគ្រាប់ដោយទម្លុះអ្នកចាំទី Jan Oblak យ៉ាងស្អាត ដែលគ្រាប់បាល់នេះកើតឡើងក្រោយរយៈពេល ១១០០ថ្ងៃ ចាប់តាំងពីគាត់បានគាំងបេះដូងក្នុងការប្រកួតបើកឆាក Euro ២០២០ របស់ប្រទេសដាណឺម៉ាក។

ក្រុមស្លូវេនីបានព្យាយាមបង្កើតឱកាសដើម្បីតាមស្មើរ ដោយការស៊ុតពីចម្ងាយរបស់កីឡាករ Benjamin Sesko ប៉ុន្តែមិនបានសម្រេច។ កីឡាករ Eriksen និង Rasmus Hojlund បានធ្វើអោយបាត់បង់ឱកាសសម្រាប់ប្រទេសដាណឺម៉ាក ខណៈខាងស្លូវេនីបានតាមស្មើវិញដោយកីឡាករ Erik Janza។

កីឡាករ Eriksen គឺជាកីឡាករចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រដាណឺម៉ាកដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតជើងឯកអឺរ៉ុប បន្ទាប់ពីស៊ុតបញ្ចូលទីបានក្នុងវ័យ ៣២ឆ្នាំ និង ១២៣ថ្ងៃ។

កីឡាករ Eriksen រីករាយជាមួយការចង់ចាំដ៏ល្អមួយនេះសម្រាប់ការប្រកួតរវាងក្រុមដាណឺម៉ាក និងស្លូវេនី។ ការស៊ុតបញ្ចូលទីមួយគ្រាប់របស់កីឡាករក្លឹបបិសាចក្រហមបានធ្វើអោយពួកគេសង្ឃឹមនឹងទទួលបាន ៣ពិន្ទុទៅហើយ ប៉ុន្តែត្រូវបានតាមស្មើរវិញដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Janza។

កីឡាករ Rasmus Hojlund បាន​បង្ហាញខ្លួនក្នុង​ការ​ប្រកួត​ក្នុង​កម្រិត​ខ្ពស់​បន្ទាប់​ពី​ឈ្នះ​ពាន FA Cup ជាមួយ Manchester United ប៉ុន្តែ​ត្រូវបានមើលឃើញថាគាត់មានការពិបាក​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​ស្លូវេនី។ ដោយខ្សែប្រយុទ្ធរូបនេះ ត្រូវកីឡាករ Vanja Drkusic តាមចាប់យ៉ាងស្អិត ហើយមិនអាចយកឈ្នះខ្សែការពាររូបនេះនោះទេ។ Hojlund ក៏ទទួលបាននៅឱកាសយ៉ាងល្អមួយក្នុងការស៊ុតចូលគ្រាប់ទី២ សម្រាប់ក្រុមដាណឺម៉ាក ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Oblak។

ក្រុម​ទាំង​ពីរ​នឹង​ត្រលប់​មក​វិញ​ក្នុងការប្រកួតនៅពូល C នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយក្រុមស្លូវេនី​នឹងត្រូវប្រកួត​ទល់​នឹង​ស៊ែប៊ី​ក្នុង​ទីក្រុង Munich មុន​ពេល​ពេលដែលដាណឺម៉ាក​ប៉ះ​អង់គ្លេស​ក្នុង​ទីក្រុង Frankfurt៕