មានក្លឹបច្រើនចាប់អារម្មណ៍ចង់បានខ្សែការពារ Badiashile

0

យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Simon Phillips បានអោយដឹងថាក្លឹប Chelsea បានរាយការណ៍អំពីការត្រៀមក្នុងការចែកផ្លូវជាមួយនឹងខ្សែការពារសញ្ជាតិបារាំង Benoit Badiashile ខណៈពួកគេរង់ចាំស្តាប់នៅសំណើរសម្រាប់កីឡាកររូបនេះនារដូវក្តៅខាងមុខ។

ខ្សែការពាររូបនេះត្រូវបានគេរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅ Serie A ដូចជា AC Milan និង AS Roma ខណៈដែលក្លឹប Saudi Pro League ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេផងដែរ៕