ក្លឹបនៅទឹកដីអាល្លឺម៉ងចង់បានកីឡាករ Levi Colwill

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Bayern Munich បានសាកសួរអំពីកីឡាករ Levi Colwill នៅក្នុងសប្តាហ៍នេះ ខណៈដែលពួកគេព្យាយាមក្នុងការប្រមូលព័ត៌មានអំពីការកីឡាកររូបនេះក្នុងរដូវក្តៅ។

នៅក្នុងដំណាក់កាលនេះ ក្លឹប Chelsea នឹងមិនអនុញ្ញាតអោយកីឡាករ Colwill ចាកចេញនោះទេ។ ប៉ុន្តែត្រូវបានគេដឹងថាកីឡាករ Colwill នឹងបើកចំហក្នុងការផ្ទេរទៅកាន់ Bayern ប្រសិនជាការចាប់អារម្មណ៍របស់ក្លឹបនៅអាឡឺម៉ង់មួយនេះក្លាយជាពិតមែន។

ទោះបីជាយ៉ាងណាក៏ដោយ តម្លៃខ្លួនរបស់កីឡាកររូបនេះអាចនឹងខ្ពស់សម្រាប់ក្លឹប Bayern ដែលជាមូលហេតុធ្វើអោយការផ្ទេរមួយនេះអាចជាប់គាំង។ ប៉ុន្តែកីឡាករ Colwill នៅតែស្ថិតក្នុងបញ្ជីកីឡាករដែលក្លឹប Bayern ចង់បានដដែរ៕