កីឡាករ Benjamin Sesko ដែលជាគោលដៅរបស់ក្រុម Manchester United បានបង្ហាញពីមូលហេតុដែលគាត់ជ្រើសរើសបន្តនៅ RB Leipzig បើទោះបីជាមានការចាប់អារម្មណ៍ពីក្រុម Manchester United នឹងក្លឹបផ្សេងទៀត។
កីឡាករវ័យ ២១ឆ្នាំ ដែលស្ថិតនៅក្នុងរ៉ាដានៃក្លឹប Premier League ដូចជាក្លឹប Arsenal និងក្លឹប Chelsea បានពន្យល់ថាការបន្តនៅជាមួយក្រុមនៅ Bundesliga គឺជាជម្រើស «សមហេតុផល»។
កីឡាករ Sesko បានប្រាប់ទៅកាន់វ៉េបសាយរបស់ក្លឹបថា៖ «ខ្ញុំមានឆ្នាំដំបូងដ៏ល្អនៅ RB Leipzig ហើយខ្ញុំសប្បាយចិត្តមិនគួរឱ្យជឿដែលបាននៅទីនេះ។ ក្រុម, ក្លឹប, ទីក្រុង, អ្នកគាំទ្រ សរុមរួមទៅគឺអស្ចារ្យសម្រាប់ខ្ញុំ។ ការបន្តកិច្ចសន្យាគឺជាជំហានបន្ទាប់ដ៏សមហេតុផលសម្រាប់ខ្ញុំ»៕