Man Utd ប្តូរចិត្តលែងចង់បានកីឡាករ Branthwaite របស់ក្លឹប Everton

0

យោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Manchester United កំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកទិញខ្សែការពារកណ្តាលថ្មី ខណៈការពង្រឹងនៅតំបន់ការពារនេះប្រហែលជាមិនជ្រើសរើសយកកីឡាករ Jarrad Branthwaite របស់ក្លឹប Everton នោះទេ។

តាមប្រភពដដែលបានអោយដឹងថាក្លឹប Everton បាមទាមទារនៅតម្លៃប្រមាណ ៧០លានផោន ដែលធ្វើអោយសហម្ចាស់ថ្មីរបស់បិសាចក្រហមលោក Sir Jim Ratcliffe និងក្រុមហ៊ុន INEOS ទំនងជាមិនទិញយកកីឡាកររូបនេះទេ៕