Ivan Toney ឆ្លើយតបយ៉ាងសោះក៏ក្រោះ ចំពោះព័ត៌មានផ្ទេរចេញពីក្លឹប Brentford

0

កីឡាករ Ivan Toney និយាយថាគាត់បាន «ត្រៀមខ្លួន» សម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ ប្រសិនជាវាមកដល់ ប៉ុន្តែសម្រាប់ពេលនេះ គឺគាត់ផ្តោតទៅលើក្រុមជម្រើសជាតិអង់គ្លេស និងក្លឹប Brentford។

កីឡាករ Ivan Toney បាននិយាយប្រាប់ talkSPORT ថា៖ «ខ្ញុំជាកីឡាកររបស់ក្លឹប Brentford ។ ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀត។ ការឈានទៅការប្រកួតដ៏សំខាន់ នោះគឺជាការផ្តោតសំខាន់របស់ខ្ញុំនៅពេលនេះ។ ប៉ុន្តែបនៅតែជាកីឡាកររបស់ក្លឹប Brentford។ វាពិតជាល្អដែលមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹបផ្សេង។ ប៉ុន្តែខ្ញុំធ្លាប់មានព័ត៌មានចចាមអារ៉ាមនេះពីមុនមកហើយ។ គ្មានអ្វីត្រូវបានធ្វើរហូតដល់វារួចរាល់។ ដូចដែលខ្ញុំនិយាយ ខ្ញុំជាកីឡាកររបស់ Brentford ហើយខ្ញុំនឹងផ្តោតទៅលើការប្រកួតនៅ Brentford សម្រាប់រដូវកាលខាងមុខ។ នេះ គឺជាគោលដៅចំបង»។

នៅពេលដែលមានការចោទសួរ ទាក់ទងថាគាត់បានត្រៀមរួចរាល់ហើយ ឫនៅសម្រាប់ការផ្ទេរដ៏ធំ។ គាត់ក៏ឆ្លើយតបថា៖ «ប្រាកដណាស់ ប្រសិនជាវាមកដល់ ខ្ញុំបានត្រៀមខ្លួនរួចរាល់។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​រក្សា​ការ​ផ្តោត​អារម្មណ៍ និង​មិនយកចិត្ត​ទុកដាក់ទៅលើ​រឿង​ផ្សេង និង​សំឡេង​រំខាន​ផ្សេងៗ​មក​រំខានភាពល្អរបស់ខ្ញុំនោះទេ ហើយខ្ញុំគ្រាប់តែផ្តោតទៅលើក្លឹបរបស់ខ្ញុំ»៕