ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ចំនួន១១នាក់ កំពុង​អង្គុយ​ប្រមូលផ្ដុំ​គ្នា​នៅ​ហាង​ការ​ហ្វេ​មួយ​កន្លែង

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម កំពុង​អង្គុយ​ប្រមូលផ្ដុំ​គ្នា​នៅ​ហាង​ការ​ហ្វេ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំ​យក​មក​កាន់​ផ្នែក​ជំនាញ ក្នុង​នោះ​មាន​ប្រុស​ចំនួន​០៩​នាក់ ស្រី​០២​នាក់​។

ប​ច្ចប្ប​ន្ន​ក្រុម​ក្មេង​ទំនើង​ខាងលើ សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ