ក្លឹបនៅទឹកដីបារាំងកំពុង ចរចានាំយកលោក Roberto de Zerbi ទៅដឹកនាំ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងព័ត៌មានបន្ថែមអំពីក្លឹប Olympique Marseille និងលោក Roberto de Zerbi។ ក្រុមប្រឹក្សាភិបាលក្លឹប Olympique Marseille បានផ្តល់នៅសំណើរកុងត្រារយៈពេល ៣ឆ្នាំដល់លោក Roberto de Zerbi។

កុងត្រាដែលនឹងពិភាក្សាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧ ហើយសម្រាប់លក្ខខណ្ឌសំខាន់គឺនឹងត្រូវពិភាក្សាជាមួយនឹងប្រធានក្លឹប Olympique Marseille លោក Pablo Longoria និង ប្រធានផែ្នកកីឡាលោក Mehdi Benatia៕