អត់ការងារធ្វើទៅ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ!! ចុងក្រោយជាប់ខ្នោះដៃ

0

កោះកុង៖ ក្រោម​ការ​ចង្អុលបង្ហាញ​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ២៣;៥០​នាទី កម្លាំង​ជំនាញ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុកស្រែ​អំបិល បាន​ចុះ​ល្បាត​អន្តរាគមន៍​បង្ក្រាប​មុខសញ្ញា​ជន​ទំនើង​ចំនួន ០២​នាក់​ប្រុស នៅ​ចំណុច​រង្វង់​មូល​ស្រែអំបិល ស្ថិត​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ។ ដោយ​ជនសង្ស័យ​ឈ្មោះ​ដូច​ខាងក្រោម​៖

១-​ឈ្មោះ រុន វិសាល ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ
២-​ឈ្មោះ រុន ច​ន្ថា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​

ដកហូត​វត្ថុ​តាងរួមមានដាវ​ធ្វើ​ពី​ដែក ០១​ដើម​គូសបញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ បាន​ធ្វើ​សកម្មភាព ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។ ករណី​នេះ​ជំនាញ​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​កា​រិ​យា​ល​យ័​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ត កោះកុង