Liverpool ព្រមទម្លាក់តម្លៃខ្លួនរបស់កីឡាករ Luis Diaz

0

ក្លឹប Liverpool បានរាយការណ៍អំពីការចែកផ្លូវជាមួយនឹងកីឡាករ Luis Diaz នៅរដូវក្តៅនេះ ហើយពួកគេត្រូវទំលាក់នូវតម្លៃខ្លួនរបស់កីឡាករសញ្ជាតិកូឡុំប៊ី ខណៈកំពុងមានការចាប់អារម្មណ៍ពីក្លឹប Barcelona។

នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាហង្សក្រហមបានកាត់បន្ថយតម្លៃស្នើសុំរបស់ពួកគេសម្រាប់កីឡាករសញ្ជាតិកូឡុំប៊ីមកត្រឹម ៧៥លានអឺរ៉ូ ដែលតម្លៃនេះនៅតែមិនអាចទៅរួចសម្រាប់ក្លឹប Barcelona ដដែល ខណៈពួកគេកំពុងជួបនឹងបញ្ហាហិរញ្ញវត្ថុ។ ក្លឹបយក្សនៅកាតាឡាន់មួយនេះ ត្រូវតែលក់កីឡាករខ្លះចេញពីក្រុមរបស់ខ្លួន ប្រសិនជាពួកគេចង់មានសកម្មភាពក្នុងទីផ្សារដោះដូរខាងមុខ ជាពិសេសសម្រាប់ការផ្ទេរយកកីឡាករ Diaz៕