យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Granit Xhaka បាននិយាយអំពីលោក Carlos Cuesta ជំនួយការគ្រូបង្វឹករបស់ក្លឹប Arsenal ថា៖
«ខ្ញុំប្រាកដថាថ្ងៃណាមួយ Carlos Cuesta នឹងក្លាយជាអ្នកចាត់ការទូទៅសម្រាប់ក្លឹបធំៗ។ ខ្ញុំនិយាយនេះព្រោះគាត់ដឹងថាគាត់ចង់បានអ្វី គាត់មានគំនិតច្បាស់លាស់។ ខ្ញុំប្រាកដក្នុងចិត្តថាថ្ងៃណាមួយយើងនឹងឃើញគាត់ក្នុងនាមជាអ្នកចាត់ការទូទៅ»៕