យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Leo Messi បើកចំហរក្នុងលេង World Cup ២០២៦ ថា៖
«វាអាចទៅរួច! វាអាស្រ័យលើអារម្មណ៍របស់ខ្ញុំ កាយសម្បទារបស់ខ្ញុំ និងភាពប្រាកដនិយមជាមួយខ្លួនខ្ញុំ។ នៅសល់ពេលច្រើន…។ វាទៅយ៉ាងឆាប់រហ័ស ប៉ុន្តែនៅមានពេលវេលាមួយចំនួន ដូច្នេះខ្ញុំមិនដឹងថាខ្ញុំនឹងទៅជាយ៉ាងណានៅក្នុងខែមិថុនា ឆ្នាំ២០២៦។ អាយុក៏ជាការពិតដែលមាននៅទីនោះ ទោះបីជាវាគ្រាន់តែជាតួលេខក៏ដោយ។ ខ្ញុំនឹងត្រូវពិចារណាគ្រប់កត្តាអំពីរឿងនោះ»។
កីឡាករ Messi បន្ថែមទៀតថា៖ «ការប្រកួតដែលខ្ញុំនឹងលេងនៅពេលនេះ មិនដូចការប្រកួតដែលខ្ញុំបានលេងនៅពេលខ្ញុំនៅអឺរ៉ុបរៀងរាល់បីថ្ងៃម្តង មិនថានៅ Champions League ឬនៅលីគបារាំង/អេស្ប៉ាញ។ ប៉ុន្តែវាអាស្រ័យទៅលើអារម្មណ៍របស់ខ្ញុំ និងអារម្មណ៍ដែលខ្ញុំនៅជាមួយមិត្តរួមក្រុមរបស់ខ្ញុំ ហើយមើលថាតើខ្ញុំនៅតែដល់កម្រិតឬអត់… មានតែចាំមើល!»៕