ក្លឹបចំនួន ២កំពុងប្រជែងគ្នាចង់បានកីឡាករ Aleix Garcia

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Aleix Garcia ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍ Euro ២០២៤ នៅអាឡឺម៉ង់។ ហើយឥឡូវនេះគាត់ត្រូវមកធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួន ខណៈក្លឹប Bayer Leverkusen និង West Ham កំពុងតែជម្រុញការផ្ទេរយក។

ក្លឹប Bayer Leverkusen កំពុងនាំមុខក្នុងការផ្ទេរមួយនេះតាំងពីខែមេសាមក ខណៈពួកគេទទួលបានឱកាសលេងនៅ UCL សម្រាប់រដូវកាលក្រោយ។ ក្លឹប West Ham បានធ្វើការទាក់ទងទៅកាន់អ្នកតំណាងរបស់កីឡាករ ដើម្បីធ្វើបទបង្ហាញអំពីផែនការណ៍របស់លោក Lopetegui ៕