លោក FELIX G.DALMAS ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្តរជាតិ «VATTANAC» ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ថា៖
«សម្រាប់ថ្ងៃស្អែកនេះជាការប្រកួតមួយដ៏តានតឹង ម៉ុងហ្គោលីជាក្រុមមួយដែលមានកាយសម្បទាធំ ហើយពួកគេក៏មានកីឡាករម្នាក់ដែលលេងនៅអឺរ៉ុប ហើយកីឡាកររូបនោះអាចជាបញ្ហាសម្រាប់ក្រុមរបស់យើង។
បន្ទាប់ពីការប្រមូលផ្តុំលើកចុងក្រោយ ខ្ញុំបានសង្កេតឃើញថាយើងមានការល្អប្រសើរជាងមុន ដោយសារយើងបានប្រកួតជាមួយក្រុមខ្លាំងៗកន្លងទៅ ហើយឆ្នាំមុនយើងបានបញ្ចប់ហើយ ហើយនេះជាឆ្នាំថ្មីយើងចាប់ផ្តើមត្រៀមខ្លួនធ្វើការឡើងវិញ ហើយយើងសង្ឃឹមថាការប្រកួតស្អែកនេះយើងនឹងធ្វើបានល្អ»៕