​កង​រា​ជអាវុធហត្ថ​ខេត្តក្រចេះ ​ឃាត់​រថយន្ត​ចំនួន​០១ គ្រឿង​ដែលលួចដឹកជញ្ជូនឈើ​ប្រណីត​បេង

0

ក្រចេះ​៖ នៅ​ថ្ងៃ​ទី​០៥ ខែ មី​ថុ​នា ឆ្នាំ​២០២៤ កម្លាំង​កង​រា​ជអាវុធហត្ថ​ខេត្តក្រចេះ សហកា​ជាមួយ​ស្នាក់​ការ​សន្តិសុខ​៧១១ ដឹកនាំ​ដោយ លោក​វរសេនីយ៍ ត្រី ឃួ​យ សុធា​រិ​ទ្ធ បាន​ចុះ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ចំណុច ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​បាន​ឃាត់​រថយន្ត​ចំនួន​០១ គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស ៣០០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ២K ២៣៧១ ផ្ទុក​ឈើ​ប្រណីត​បេង (​កូន​ក្រឡឹង​) មិន​ទាន់​ធ្វើការ​វាស់វែង អ្នកបើកបរ​រត់គេច​ខ្លួន​។

បច្ចុប្បន្ន​វត្ថុ​តាង​ខាងលើ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល និង សុំ​គោលការណ៍​អនុវត្ត​បន្ត៕

ប្រភព៖ GRK News