Crystal Palace បានកំណត់គោលដៅអ្នកជំនួសកីឡាករ Olise

0

ក្លឹប Crystal Palace កំពុងស្វែងរកអ្នកជំនួសកន្លែង Michael Olise ដែលកំពុងចាប់អារម្មណ៍ដោយក្លឹប Manchester United។

នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Crystal Palace កំពុងចាប់អារម្មណ៍កីឡាករ Crysencio Summerville របស់ក្លឹប Leeds នៅក្នុងទីផ្សារដោះដូរដូវក្តៅនេះ ហើយកីឡាករសញ្ជាតិហូឡង់រូបនេះនឹងមកជំនួសកន្លែងរបស់ Olise ប្រសិនជាគាត់នឹងចាកចេញពីក្លឹបមែន។

កីឡាករ Summerville ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាល ហើយគាត់មានបំណងចង់ត្រលប់លេងនៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League៕