Arsenal ចង់បានខ្សែការពារវ័យក្មេងរបស់ Barcelona

0

ក្លឹប Arsenal បានសាកសួរអំពីឱកាសដែលអាចផ្ទេរខ្សែការពារឆ្វេង Mikayil Faye របស់ក្លឹប Barcelona ខណៈក្លឹបក្រុមកាំភ្លើងធំចង់បានកីឡាករវ័យ ១៩ឆ្នាំ ដើម្បីមកបន្ថែមនៅចំនុចខ្វះខាតរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាលោក Mikel Arteta ចង់យកឈ្នះលើក្លឹបនៅតំបន់អឺរ៉ុប ចំពោះការចុះហត្ថលេខាលើកីឡាកររូបនេះដែលមានតម្លៃ ១៧លានផោន៕