ក្លឹបធំចំនួន ២នៅអង់គ្លេសកំពុងប្រជែងគ្នាចង់បានអ្នកចាំទី Giorgi Mamardashvili

0

យោងតាមការចេញផ្សាយរបស់ Football.London​ បានអោយដឹងថាក្លឹប Chelsea កំពុងបន្តតាមដានលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករ Giorgi Mamardashvili របស់ក្លឹប Valencia។

អ្នកចាំទីហ្សកហ្ស៊ីក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Newcastle ផងដែរ ប៉ុន្តែក្រុមតោខៀវសម្លឹងមើលការផ្តួលក្លឹបសារិកាព្រៃ ដើម្បីចុះហត្ថលេខាយកកីឡាកររូបនេះ ក្រោយក្លឹប Chelsea បានយកឈ្នះ Newcastle ក្នុងការផ្ទេរយកកីឡាករ Tosin Adarabioyo៕