Man Utd កំណត់គោលដៅកីឡាករសម្រាប់ជំនួស Anthony Martial

0

ក្លឹប Manchester United បានកំណត់អត្តសញ្ញាណកីឡាករ Matheus Cunha របស់ក្លឹប Wolves ជាគោលដៅសំខាន់របស់ពួកគេដើម្បីជំនួសកន្លែងកីឡាករ Anthony Martial ដែលនឹងចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប United នឹងព្យាយាមបញ្ចុះបញ្ចូលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ និងបន្តបញ្ចប់នៅការប្រជែងរបស់ក្លឹបផ្សេង ដោយពួកគេនឹងផ្តល់អោយនូវប្រាក់ឈ្នួល ២ដង។ ក្លឹបបិសាចក្រហមដឹងថាក្លឹប West Ham ក៏កំពុងប្រជែងគ្នាក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលពួកគេសម្លឹងឃើញ ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន៕