Kompany ចង់បានខ្សែការពាររបស់កាំភ្លើងធំ Arsenal

0

យោងតាមការចេញផ្សាយរបស់ The Daily Mirror បានអោយដឹងថាលោក Vincent Kompany ដែលជាអ្នកចាត់ការថ្មីរបស់ Bayern Munich បានចាប់អារម្មណ៍ចង់បានអតីតមិត្តរួមក្រុម Manchester City របស់គាត់គឺកីឡាករ Oleksandr Zinchenko ដែលកំពុងលេងនៅក្លឹបកាំភ្លើងធំ Arsenal។

កីឡាករអន្តរជាតិអ៊ុយក្រែនដែលបច្ចុប្បន្នមានវ័យ ២៧ឆ្នាំអាចនឹងផ្ទេរបាននៅក្នុងទីផ្សារដោះដូរកីឡាករ ហើយលោក Kompany បានសម្លឹងឃើញគាត់ជាអ្នកមកបន្ថែមដ៏សំខាន់សម្រាប់ក្រុមថ្មីរបស់គាត់។ តម្លៃខ្លួនរបស់កីឡាករ Zinchenko គឺប្រហែល ៣៥ លានផោន (៤៥លានដុល្លារ) ហើយក៏ជាតម្លៃដែលក្លឹប ​Bayern Munich អាចហ៊ានចំណាយសម្រាប់ការផ្ទេរយកគាត់ដូចគ្នា៕