យោងតាមការចេញផ្សាយរបស់លោក Alfredo Pedulla បានអោយដឹងថាក្លឹប Leicester City បានដាក់បញ្ចូលឈ្មោះគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri នៅក្នុងបញ្ជីឈ្មោះសម្រាប់គណៈគ្រប់គ្រង់ក្លឹបពិចារណា ខណៈពួកគេចង់បានអ្នកមកជំនួសកន្លែងលោក Enzo Maresca ដែលបានចាកចេញទៅក្លឹប Chelsea។
បុរសវ័យ ៦៥ឆ្នាំដែលជាអតីតអ្នកចាត់ការក្លឹបតោខៀវ គឺមិនទាន់មានការងារធ្វើនោះទេតាំងពីខែមីនាមក នៅពេលដែលគាត់បានចែកផ្លូវជាមួយនឹងក្លឹប Lazio៕