កំពង់ស្ពឺ ៖ អនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលការពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ វេលាម៉ោង ០០ និង ៤៥នាទីរំលងអធ្រាត ឈានចូលយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិត្រពាំងគង បានធ្វើការល្បាតតាមផ្លូវជាតិលេខ ៤ ចន្លោះគីឡូ ៣៦-៣៧ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ក្រុមក្មេង ១០នាក់៖
១ / ខេម ខាមរ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ
២ / នីម ម៉េងឡុង ភេទប្រុស អាយុ ១៥ឆ្នាំ
៣ / ដាក់ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ
៤/ សឿន វីរ: ភេទប្រុស អាយុ ១៩ឆ្នាំ
៥/ សាត សុខណា ភេទប្រុស អាយុ ១៧ឆ្នាំ
៦/ ឈុំ សិរីធន ភេទប្រុស អាយុ ១៧ឆ្នាំ
៧/ អ៉ឹម វិបុល ភេទប្រុស អាយុ ១៧ឆ្នាំ
៨/ នុន ស៊ុ ភេទប្រុស អាយុ ២០ឆ្នាំ
៩/ ខុន សុភាព ភេទប្រុស អាយុ ២០ឆ្នាំ
១០/ ជួប សយ ភេទប្រុស អាយុ២១ឆ្នាំ
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានឃាត់យកមកអធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរនិងធ្វើការអប់រំ បញ្ឍប់សកម្មភាពដែលនាំអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខក្នុងសង្គម ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ