យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Miguel Pinho ភ្នាក់ងាររបស់កីឡាករ Bruno Fernandes បានជួបជាមួយនឹងក្លឹបមួយចំនួននៅតំបន់អឺរ៉ុបក្នុងប៉ុន្មានថ្ងៃមកនេះ។
កីឡាករ Bruno នៅតែប្តេជ្ញាចិត្តបន្តស្នាក់នៅជាមួយក្លឹប Manchester United និងផ្តោតទាំងស្រុងទៅលើក្លឹប ប៉ុន្តែការសម្រេចចិត្តចុងក្រោយនៃអនាគតរបស់គាត់ គឺអាស្រ័យទៅលើគម្រោងរបស់ក្លឹបផងដែរ៕