ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០២ មិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន១១លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០១នាក់), រងរបួសសរុប១៦នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០១១នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០៣នាក់) និងមិនពាក់មួកសុវត្ថិភាព១១នាក់ (យប់ ០៨នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០១លើក (ស្លាប់ ០នាក់, ធ្ងន់ ០១នាក់, ស្រាល ០២នាក់) , មិនគោរពសិទិ្ឋ ០៣លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៥នាក់, ស្រាល ០១នាក់) មិនប្រកាន់ស្តាំ ០១លើក ស្លាប់០១នាក់ បត់គ្រោះថ្នាក់ ០៤លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៣នាក់, ស្រាល ០២នាក់), ភ្លើងសញ្ញា ០១លើក ស្លាប់០នាក់ របួសធ្ងន់២នាក់, កត្តាអាកាសធាតុ ១លើក ស្លាប់០នាក់ ធ្ងន់ ០នាក់ ស្រាល០នាក់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ