ក្លឹប PSG រកបានអ្នកជំនួសអ្នកចាំទី Keylor Navas

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain បានចុះហត្ថលេខាយកអ្នកចាំទីសញ្ជាតិរុស្សី Matvey Safonov។

កិច្ចព្រមព្រៀងបានបោះត្រាសម្រាប់អ្នកចាំទី Safonov ដើម្បីចូលរួមជាមួយ PSG ជាមួយនឹងកញ្ចប់ថវិកា ២០លានអឺរ៉ូ បូករួមនឹងតម្លៃបន្ថែមផ្សេងទៀត។ កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩ សម្រាប់កីឡាករ Safonov ហើយការចុះហត្ថលេខានឹងធ្វើឡើងនៅក្រោយការធ្វើតេស្តសុខភាពនៅទីក្រុងប៉ារីស ហើយគាត់ជាអ្នកជំនួសកន្លែងរបស់ Keylor Navas៕