យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានឈានដល់ការពិភាក្សាក្នុងការរក្សាទុក Timo Werner នៅក្លឹបបន្តទៀតក្នុងលក្ខខណ្ឌខ្ចីជើង។
ការចរចាបានបន្តធ្វើឡើងជាមួយនឹងការចង់បន្តការខ្ចីជើង Werner នៅក្នុងក្លឹប Spurs មួយរដូវកាលទៀតពីក្លឹប RB Leipzig។ កុងត្រាខ្ចីជើងថ្មីមានសុពលពីខែកក្កដា ដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងលក្ខខណ្ឌដដែលដូចទៅនឹងការព្រមព្រៀងខែមករា។ កីឡាករ Werner ត្រូវបានរំពឹងទុកថានឹងបន្តស្នាក់នៅក្លឹប Spurs មួយរដូវកាលទៀត៕