Liverpool ចង់បានខ្សែបម្រើដែលជាម្ចាស់ពាន Europa League

0

យោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប Liverpool កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Ederson របស់ក្លឹប Atalanta។

ក្រុមការងាររបស់ក្លឹបនៅ Premier League បានចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៤ឆ្នាំរូបនេះ ខណៈពួកគេកំពុងតាមដានទៅលើមិត្តរួមក្រុមរបស់គាត់កីឡាករ Teun Koopmeiners ។ កីឡាករ Ederson បានបង្ហាញនៅទម្រង់លេងដ៏ទាក់ទាញសម្រាប់ក្លឹប Atalanta ក្រោយស៊ុតបញ្ជូលទីបាន ៦គ្រាប់នឹង assist ១គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ដងនៅ Serie A។

ការរួមចំណែករបស់គាត់បានជួយអោយក្រុមរបស់លោក Gian Piero Gasperini បានឈ្នះពាន Europa League នៅក្នុងរដូវកាលនេះ៕