ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានត្រៀមដាក់សំណើរទឹកប្រាក់ ៦០លានផោនសម្រាប់ខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton នៅរដូវក្តៅ ប៉ុន្តែក្លឹបបានបញ្ជាក់តម្លៃខ្សែការពាររូបនេះប្រមាណ ៨០លានផោន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Star បានអោយដឹងថាសហម្ចាស់ក្លឹបលោក Sir Jim Ratcliffe របស់ United អាចនឹងដកខ្លួនចេញពីការផ្ទេរមួយនេះ ខណៈដែលគាត់មិនចង់ចំណាយលុយច្រើនសម្រាប់កីឡាករវ័យក្មេងនោះទេ។ ប្រធាន INEOS បានពិនិត្យមើលការផ្ទេរថ្មីៗរបស់ក្លឹប ហើយបានសន្និដ្ឋានថាពួកគេបានចំណាយលើសចំនួនកាលពីពេលមុនមក៕