Chelsea សម្លឹងឃើញកីឡាករដែលមានសម្ថភាពសាកសមជំនួសកន្លែង Thiago Silva

0

ក្លឹប Chelsea ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករ Tosin Adarabioyo របស់ក្លឹប Fulham ដោយគ្មានតម្លៃខ្លួននៅក្នុងរដូវក្តៅនេះ។

កីឡាករ Tosin Adarabioyo បានបញ្ជាក់អំពីការសម្រេចចិត្តរបស់គាត់ដោយមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Fulham កាលពីដើមឆ្នាំនេះ ហើយក៏មានក្លឹបជាច្រើនបានចាប់អារម្មណ៍ទៅលើខ្សែការពាររូបនេះ។

នេះបើយោងតាមការការចេញផ្សាយរបស់ iNews បានអោយដឹងថាក្លឹប Chelsea បានចាប់អារម្មណ៍ក្នុងការផ្ទេរយក Tosin Adarabioyo ខណៈពួកគេចង់បានកីឡាកររូបនេះមកជំនួសកន្លែងរបស់កីឡាករ Thiago Silva ដែលទើបចាកចេញ៕