សហម្ចាស់ក្លឹប Man Utd ចង់យកម្នាក់នេះមកជំនួសតំណែងលោក Ten Hag

0

ក្លឹប Manchester United បានរាយការណ៍អំពីការប្រជែងជាមួយនឹងក្លឹប Chelsea ក្នុងការចង់បានលោក Roberto De Zerbi ខណៈដែលពួកគេនៅតែមិនច្បាស់លាស់អំពីអនាគតរបស់លោក Erik ten Hag។

នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថា លោក Sir Jim Ratcliffe ដែលជាសហម្ចាស់របស់បិសាចក្រហមបានកោតសរសើរគោលការណ៍បាល់ទាត់របស់ De Zerbi និងជាអ្នកគាំទ្រភាពជោគជ័យរបស់គាត់នៅ Brighton ។ គាត់ចង់ឱ្យក្លឹបយកអតីតគ្រូបង្វឹក Brighton ប្រសិនបើ Ten Hag ត្រូវបានចាកចេញនៅរដូវក្តៅនេះ៕