ក្លឹបតោខៀវខិតកាន់តែជិតក្នុងការជ្រើសរើសបានអ្នកចាត់ការថ្មី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានត្រៀមចុះកុងត្រាជាមួយនឹងលោក Enzo Maresca ជាគ្រូបង្វឹកថ្មី។ លោក Maresca បាននិយាយថា «យល់ព្រម» រួចរាល់ហើយសម្រាប់គម្រោងរបស់ក្លឹប Chelsea ជាមួយនឹងកុងត្រារយៈពេល ២ឆ្នាំ បូកនឹងជម្រើសបន្តនៅឆ្នាំទី ៣ទៀត។

លោក Enzo ចង់បានការងារនេះណាស់ ខណៈក្លឹប Chelsea ក៏ចង់បាន Maresca ដូចគ្នា ដូច្នេះវាត្រូវការតែពេលវេលាទៀតប៉ុណ្នោះ ដើម្បីព្រមព្រៀងនូវប្រាក់សំណងសម្រាប់ក្លឹប Leicester City។ ការចរចាបានធ្វើឡើងរួចរាល់ហើយ ខណៈក្លឹប Chelsea ចង់បានលោក Maresca ធ្វើជាគ្រូបង្វឹកថ្មីនៅក្នុងសប្តាហ៍នេះ៕