មកដឹងពីសុពលភាពកុងត្រាថ្មីរបស់លោក Unai Emery ជាមួយក្លឹប Aston Villa

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Unai Emery បានចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប Aston Villa ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩។

បន្ទាប់ពីបន្តកងុត្រាថ្មីកាលខែមុន ហើយនៅពេលនេះលោក Emery បានចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល ៥ឆ្នាំ ជាមួយនឹងការដំឡើងប្រាក់ខែ។ លោក Emery បានបញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានដឹកនាំក្លឹបនេះ ខ្ញុំមានមោទនភាពចំពោះក្លឹបមួយនេះ»៕