យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Telegraph បានឲ្យដឹងថាក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយនឹងលោក Thomas Frank និងអ្នកតំណាងរបស់លោក Mauricio Pochettino ខណៈដែលពួកគេកំពុងគិតអំពីអនាគតរបស់លោក Erik ten Hag។
តំណែងរបស់អ្នកចាត់ការសញ្ជាតិហូឡង់ កំពុងស្ថិតនៅក្នុង «ហានិភ័យធ្ងន់ធ្ងរ» ក្នុងការត្រូវបានបណ្តេញចេញ បើទោះបីជាគាត់បានជួយក្លឹប Manchester United អោយឈ្នះ FA Cup កាលថ្ងៃសៅរ៍កន្លងមកក៏ដោយ៕