យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹបយក្សនៅ Bundesliga កំពុងតែពិភាក្សាគ្នាក្នុងការតែងតាំងលោក Vincent Kompany ធ្វើជាគ្រូបង្វឹកថ្មី ហើយអាចនឹងធ្វើការប្រកាសជាផ្លូវការសម្រាប់ការមកដល់របស់គ្រូបង្វឹក Burnley រូបនេះនៅប៉ុន្មានថ្ងៃខាងមុខទៀត។
អតីតប្រធានក្រុម Manchester City នឹងនាំយកបុគ្គលិករបស់គាត់ទាំងអស់ទៅកាន់កីឡដ្ឋាន Allianz Arena រួមទាំងជំនួយការអ្នកចាត់ការ Craig Bellamy និងគ្រូបង្វឹកក្រុមទីមួយ Piet Cremers លោក Mike Jackson និង Floribert N’Galula៕