លោក Mauricio Pochettino សម្លឹងឃើញឱកាសការងារចំនួនពីរនៅទឹកដីអង់គ្លេស

0

លោក Mauricio Pochettino កំពុងគិតអំពីការងារបន្ទាប់របស់គាត់បន្ទាប់ពីចាកចេញពីក្លឹប Chelsea ក្រោយទើបតែដឹកនាំបានតែមួយរដូវកាលនៅ Stamford Bridge ប៉ុណ្ណោះ។

បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ បានរាយការអំពីការចង់បានតំណែងគ្រូបង្វឹក្រុមជម្រើសជាតិអង់គ្លេសបន្តពីលោក Gareth Southgate ប្រសិនជាគ្រូជម្រើសជាតិម្នាក់នេះចាកចេញ ក្រោយព្រឹត្តិការណ៍ Euro ២០២៤។

នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាគាត់ក៏បានទទួលការចាប់អារម្មណ៍ពីខាងថ្នាក់ដឹកនាំក្លឹប Manchester United ផងដែរ ប្រសិនជាពួកគេចែកផ្លូវជាមួយនឹងលោក Erik ten Hag នៅរដូវក្តៅនេះ៕