ក្រោយជួយក្លឹបឈ្នះពាន អនាគតរបស់កីឡាករ Teun Koopmeiners នៅតែស្រពិចស្រពិល

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Teun Koopmeiners បាននិយាយអំពី​អនាគត​របស់​គាត់ថា៖

«ខ្ញុំ​គ្រាន់​តែ​សប្បាយ​ចិត្ត​ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ជាមួយ​អ្នក​គាំទ្រ ខ្ញុំ​ផ្តោត​លើ​ការ​អបអរ។ រដូវកាលក្រោយ? ខ្ញុំមិនដឹងទេ។ យើងនឹងរង់ចាំមើល…»។

ខាងក្លឹប Juventus នៅតែបន្តពិចារណាទៅលើកីឡាករ Koopmeiners ដដែល ខណៈគាត់ជាគោលដៅចំបងក្នុងការផ្ទេរនៅរដូវក្តៅនេះ៕