យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern កាន់តែខិតជិតក្នុងការព្រមព្រៀងតែងតាំងលោក Vincent Kompany ជាគ្រូបង្វឹកថ្មី។ លោក Kompany បានទទួលយកនៅការងារនៅក្លឹប Bayern ភ្លាមៗ បន្ទាប់ពីមានការទំនាក់ទំនង់ទៅគាត់កាលពីថ្ងៃចន្ទកន្លងមក។
ខាងក្លឹប Bayern និង Burnley កំពុងធ្វើការទំនាក់ទំនងគ្នា ដើម្បីពិភាក្សាទៅលើថ្លៃសំណង ដើម្បីអាចអោយកិច្ចព្រមព្រៀងមួយនេះអាចទទួលបានជោគជ័យ៕