ក្លឹបធំចំនួន ២នៅអង់គ្លេស ប្រជែងគ្នាចង់បាន Tosin Adarabioyo

0

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Sports បានអោយដឹងថាក្លឹប Manchester United កំពុងសម្លឹងរកមើលការចុះហត្ថលេខាយកកីឡាករ Tosin Adarabioyo របស់ក្លឹប Fulham។

ខណៈក្លឹបសារិកាព្រៃ Newcastle United បានរាយការណ៍អំពីការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករកាលពីសប្តាហ៍មុន អំពីការផ្ទេរដ៏មានសក្តានុពលមួយទៅកាន់កីឡដ្ឋាន St. James’ Park បើទោះបីជាក្លឹបបិសាចក្រហមឥឡូវនេះបានចូលរួមក្នុងការប្រជែងមួយនេះដែរ៕