កីឡាករ ២នាក់របស់ក្លឹប Brighton បានបន្តកិច្ចសន្យាថ្មី

0

ក្លឹប Brighton នៃក្របខ័ណ្ឌ Premier League បានប្រកាសកាលពីថ្ងៃអង្គារថាកីឡាករ James Milner និងកីឡាករ Danny Welbeck បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបបានសរសេរថា៖ «អតីតកីឡាករជម្រើសជាតិអង់គ្លេស James Milner និង Danny Welbeck ទាំងពីរនាក់បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្លឹប។ ដោយកីឡាករ James បានបន្តកិច្ចសន្យារបស់គាត់សម្រាប់មួយរដូវកាលបន្ថែមទៀត ខណៈដែលកីឡាករ Danny បានចុះកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៦»៕