ក្លឹប Aston Villa ចង់បានខ្សែបម្រើរបស់ក្លឹប Manchester City

0

យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាដំណឹងនៃការចាកចេញរបស់កីឡាករ Jack Grealish ពីក្លឹប Manchester City បានធ្វើអោយមានការចាប់អារម្មណ៍ពីក្លឹបជាច្រើនដោយក្នុងនោះក្លឹប Aston Villa ក៏បានចូលរួមក្នុងការប្រកួតប្រជែង ដើម្បីចុះហត្ថលេខាយករូបគាត់ផងដែរ។

អនាគតរបស់ខ្សែបម្រើស្លាបនៅក្លឹប Manchester City បានក្លាយជាប្រធានបទក្នុងរយៈពេលកន្លងមកនេះ ដោយមានការបញ្ជាក់ថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ អាចនឹងត្រូវស្វែងរកពេលវេលាលេងអោយបានទៀងទាត់នៅក្លឹបថ្មី ក្រោយមិនអាចធ្វើបានតាមអ្វីដែលលោក Pep Guardiola ចង់បាន៕