ក្លឹប Bayern Munich ចង់យកខ្សែបម្រើរបស់ Man Utd ធ្វើជាធ្នាក់ ដើម្បីឲ្យលោក Tuchel នៅបន្ត

0

យោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Bayern Munich កំពុងតែសម្លឹងមើលការផ្ទេរយកខ្សែបម្រើ Bruno Fernandes របស់ក្រុម Manchester United នៅរដូវក្តៅនេះ។

ក្នុងនោះវាត្រូវបានគេប៉ាន់ស្មានថាការនាំយក Fernandes មកកាន់ទឹកដីអាឡឺម៉ង់អាចជាការបញ្ចុះបញ្ចូលលោក Thomas Tuchel អោយបន្តស្នាក់នៅជាមួយ Bayern ។ លោក Tuchel ធ្លាប់ធ្វើការកោតសរសើរចំពោះទេពកោសល្យរបស់កីឡាករ Fernandes ជាមួយនឹងជំនាញ និងភាពប៉ិនប្រសប់របស់គាត់ ស្របតាមទម្រង់ដែលអ្នកគ្រប់គ្រងស្វែងរក៕