ក្លឹប Bayern Munich ចង់បានកីឡាករម្នាក់នៅ Premier League

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bayern Munich សង្ឃឹមថានឹងអាចផ្ទេរយកបានកីឡាករនៅ Premier League ម្នាក់នៅរដូវក្តៅនេះ ដោយពួកគេបានចាប់អារម្មណ៍ទៅលើកីឡាករ Adam Wharton របស់ក្លឹប Crystal Palace។

កីឡាករវ័យ ២០ឆ្នាំដែលបានមកចូលរួមជាមួយនឹងក្លឹប Crystal Palace កាលពីខែមករាពីក្លឹប Blackburn Rovers ហើយបានបង្ហាញខ្លួន ១៥ដងនៅ Premier League ដោយអាចរកបាន ២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបាន ៣ដង៕