មកដឹងពីចំនួនកីឡាករដែលក្លឹប Arsenal ត្រៀមលក់ចេញ

0

ក្លឹប Arsenal ចង់បានបញ្ចេញកីឡាករក្នុងជម្រើសដំបូងប្រមាណ ៧នាក់នៅមុនរដូវកាល ២០២៤-២៥ ដោយក្នុងនោះក៏មានអ្នកចាំទី Aaron Ramsdale ផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាកីឡាករ Eddie Nketiah, Emile Smith Rowe, Kieran Tierney, Nuno Tavares, Albert Sambi Lokonga និង Reiss Nelson សុទ្ធតែជាចំណែកលើកដែលដូចទៅនឹងកីឡាករ Ramsdale ដែរ។

ចំណែកកីឡាករ Cedric Soares, Mohamed Elneny និង Arthur Okonkwo ក៏ត្រូវរំពឹងថានឹងចាកចេញពីក្លឹបដូចគ្នាដោយសារតែកុងត្រារបស់ពួកគេនឹងផុតនៅថ្ងៃទី១ ខែមិថុនាខាងមុខ។

ប្រភពដដែលបានអោយដឹងថាក្លឹប Arsenal បង្ហាញជំហក្នុងការគាំទ្រលោក Arteta ជាថ្មីម្តងទៀតសម្រាប់ការចុះហត្ថលេខាដ៏សំខាន់ដូចទៅនឹងការផ្ទេរយកកីឡាករ Jurrien Timber, Declan Rice និង Kai Havertz កាលពីរដូវក្តៅមុន៕